សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជាអធិបតីការប្រកួតមិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជា
រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមជាអធិបតីនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
នេះជាការជួបជុំលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលយើងមានឱកាសជួបជុំគ្នាប្រកបដោយទឹកមុខរីករាយ និងសប្បាយក្រោមម្លប់សន្តិភាព។
ជាមួយគ្នានេះ ថ្ងៃនេះការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់តារាកម្ពុជា គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព ក្រោមមូលបទ “កីឡារស់ក្នុងសន្តិភាព”។
សម្រាប់លទ្ធផលនៃការប្រកួតមិត្តភាពថ្ងៃនេះ គូទី១ ក្រុមកីឡាករគុនខ្មែរ ស្មើគ្នាជាមួយក្រុមបាល់ទាត់តារាកម្ពុជា (B) ដោយលទ្ធផល ១-១។ គូទី២ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់តារាកម្ពុជា (A) ដោយលទ្ធផល ១-០៕
评论被关闭。