ព្រឹត្តិការណ៍ សាទរកម្ពុជា បានប្រារព្ធឡើងដោយជោគជ័យនៅមុខព្រះបរមរាជវាំង
ព្រឹត្តិការណ៍ “សាទរកម្ពុជា” (Celebrating Cambodia) បានប្រារព្ធឡើងដោយជោគជ័យនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងបន្តរហូតដល់វេលាឆ្លងឆ្នាំសកល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
មនុស្សរាប់ម៉ឺននាក់មកពីគ្រប់មជ្ឈដ្ឋាន បានចូលរួមរីករាយ និងទស្សនាផ្ទាំងទស្សនីយភាព វប្បធម៌ សិល្បៈចម្រុះនៃកម្មវិធី “សាទរកម្ពុជា”។
“សាទរកម្ពុជា” ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃ “អត្តសញ្ញាណ” លើកតម្កើង “មោទកភាព” ក្នុងភាពជាប្រជាជាតិមួយ ជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ “មោទកភាព” ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាមួយការរក្សាបាននូវ “អត្តសញ្ញាណ” នៃប្រជាជាតិនិងប្រជាជន និង “ការអបអរសាទរ” ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។
“សាទរកម្ពុជា” ក៏ជាវេទិកានិងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និង មជ្ឈដ្ឋាន បង្ហាញនូវមោទកភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម៕
评论被关闭。