ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន ថ្លែងជាភាសាខ្មែរជូនពរឆ្នាំថ្មីជូនចំពោះប្រជាជនកម្ពុជា
នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរជូនចំពោះប្រជាជនកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ដោយលោកបានថ្លែងសារជូនពរនេះជាភាសាខ្មែរដោយផ្ទាល់តែម្តង។
តាមរយៈវីដេអូឃ្លីបរយៈពេល ៥៥ វិនាទី ដែលបានបង្ហោះលើហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាង វិនពីន បានមានប្រសាសន៍ថា៖ “ក្នុងឱកាសចូលឆ្នាំ២០២៥ សូមជូនពរបងប្អូនកម្ពុជា សួស្តីឆ្នាំថ្មី”។
លោកក៏បានជូនពរកម្ពុជាស ម្រេចបានសមិទ្ធផលកាន់តែធំធេងក្នុងការអភិវឌ្ឍ និងជូនពរកិច្ចសហប្រតិបត្តិការចិន-កម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កា។
នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាង វិនពីន ក៏មានវត្តមានចូលរួមព្រឹត្តិការណ៍ “សាទរកម្ពុជា” (Celebrating Cambodia) នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញផងដែរ៕
评论被关闭。