រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល ជួបពិភាក្សាការងារជាមួយនាយិកា UNOPS ប្រចាំកម្ពុជានិងឡាវ

នាព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកស្រី ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានជួបពិភាក្សា​ការងារ​ជាមួយលោកស្រី អេដា ក្រាចា (EdaGraja) នាយិកា​អង្គការ​សហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​ (UNOPS) ប្រចាំ​កម្ពុជានិងឡាវ នៅទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម រាជធានី​ភ្នំពេញ។

ក្នុងជំនួបនេះ លោកស្រី ចម និម្មល និងលោកស្រី អេដា ក្រាចា បានពិភាក្សា​ពីកិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ពាណិជ្ជកម្ម​និង UNOPS ក្នុងនាម​ជាអង្គភាព​គ្រប់គ្រង​មូលនិធិ​របស់​អង្គភាព​ពង្រឹង​សមាហរណកម្ម​ក្របខណ្ឌ (EIF) និងកិច្ចសហប្រតិបត្តិការ​របស់ UNOPS នៅកម្ពុជា​ទាក់ទង​នឹងវិស័យ​ពាណិជ្ជកម្ម​ផងដែរ។

ក្រសួង​ពាណិជ្ជកម្ម​និង UNOPS បានប្តេជ្ញា​បន្ត​និងស្វែងរក​កិច្ចសហប្រតិបត្តិការ​លើការងារ​អាទិភាព​មួយចំនួន ក្នុងទម្រង់​ជាជំនួយ​បច្ចេកទេស ការពង្រឹង​សមត្ថភាព និង ការអនុវត្តគម្រោង៕

你可能还喜欢

评论被关闭。