កម្ពុជា ទទួលបានពានរង្វាន់ស្តង់ដា ទេសចរណ៍អាស៊ាន ច្រើនជាងគេក្នុងវេទិកា ទេសចរណ៍អាស៊ាន

ព្រះរាជាណាចក្រ​កម្ពុជា​ទទួលបាន​ពានរង្វាន់​ស្ដង់ដា​ទេសចរណ៍​អាស៊ាន​ច្រើនជាងគេ នៅក្នុង​វេទិកា “ទេសចរណ៍​អាស៊ាន​លើកទី២៨” នាទីក្រុង​ចូហូ ប្រទេស​ម៉ាឡេស៊ី។

នៅក្នុង​ពិធីបិទ​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី២៨ នាល្ងាច​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បានប្រគល់​រង្វាន់​ដល់ជ័យលាភី​កម្ពុជា ដែលទទួលបាន​ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ច្រើនជាងគេ រហូតដល់​ចំនួន ២០។ ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ដែលកម្ពុជា​ទទួលបាន រួមមាន៖

១. បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន មានចំនួន៥

– បង្គន់​សាធារណៈ​ផ្សារទំនើប​អ៊ីអនម៉ល មានជ័យ រាជធានី​ភ្នំពេញ

– បង្គន់​សាធារណៈ​ស្ថានីយ​ប្រេងឥន្ធនៈ BVM ព្រែកអញ្ចាញ ខេត្តកណ្តាល

– បង្គន់​សាធារណៈ​ស្រះស្រង់ ខេត្តសៀមរាប

– បង្គន់​សាធារណៈ​កំពង់ផែ​ទេសចរណ៍ ខេត្តព្រះសីហនុ

– បង្គន់​សាធារណៈ​សួនច្បារ​ស្តូបឈ្នះឈ្នះ ខេត្តកោះកុង

២. សេវាកម្ម​ស្ប៉ា-ម៉ាស្សា​ស្តង់ដា​អាស៊ាន មានចំនួន៥

– សេវាកម្ម​ស្ប៉ា-ម៉ាស្សា សិន អេន ស៉្បា រាជធានី​ភ្នំពេញ

– សេវាកម្ម​ស្ប៉ា-ម៉ាស្សា រ៉ូយ៉ាល់​រេស៊ីដេន ហូថេល អេន រីហ្សត (ហាយ៉ាត់ រីជីនស៊ី ភ្នំពេញ) រាជធានី​ភ្នំពេញ

– សេវាកម្ម​ស្ប៉ា-ម៉ាស្សា សុខា អូតែល រីហ្សត ខេត្តព្រះសីហនុ

– សេវាកម្ម​ស្ប៉ា-ម៉ាស្សា បូឌា ស៉្បា ផ្សារចាស់ ខេត្តសៀមរាប

– សេវាកម្ម​ស្ប៉ា-ម៉ាស្សា ជម្រកស៉្បា ស្ថិតក្នុង​សណ្ឋាគារ​ហ្វាមហៅស៍ រីហ្សត និងស៉្បា ខេត្តកំពង់ឆ្នាំង

៣. សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ាន មានចំនួន៥

– សហគមន៍​ទេសចរណ៍​បាគងភូមិខ្ញុំ ខេត្តសៀមរាប

– សហគមន៍​ទេសចរណ៍​បឹងឈូក​បន្ទាយស្រី ខេត្តសៀមរាប

– សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

– សហគមន៍​អេកូទេសចរណ៍​ផាត់សណ្តាយ ខេត្តកំពង់ធំ

– សហគមន៍​ទេសចរណ៍​ព្រែកកោងកាង ខេត្តព្រះសីហនុ

៤. ផ្ទះស្នាក់​ស្តង់ដា​អាស៊ាន មានចំនួន៥

– ផ្ទះស្នាក់​សហគមន៍​ទេសចរណ៍​សំបូរព្រៃគុក ខេត្តកំពង់ធំ

– ផ្ទះស្នាក់​សហគមន៍​ទេសចរណ៍​ផាត់សណ្ដាយ ខេត្តកំពង់ធំ

– ផ្ទះស្នាក់​សហគមន៍​ខ្មែរហូមស្ទេ ខេត្តកំពង់ធំ

– ផ្ទះស្នាក់​សហគមន៍​ទេសចរណ៍​ចំបក់ ខេត្តកំពង់ស្ពឺ

– ផ្ទះស្នាក់​សហគមន៍​ទេសចរណ៍​កំពង់សាមគ្គី ខេត្តកំពត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្តែងនូវការ​អបអរសាទរ និងវាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល​ទេសចរណ៍​ដែលកម្ពុជា​ទទួលបាន ដោយចាត់ទុក​ថា នេះជា​មោទកភាព​ដ៏ខ្ពស់​សម្រាប់​ប្រទេសជាតិ​មាតុភូមិ៕

你可能还喜欢

评论被关闭。