រមណីយដ្ឋានអន្លង់ផ្សោតជាគោលដៅទេសចរណ៍សំខាន់ មួយក្នុងទឹកដីខេត្តក្រចេះ

រមណីយដ្ឋាន​អន្លង់​ផ្សោត គឺជា​អន្លង់មួយ​ធំជាងគេ​ក្នុងចំណោម​អន្លង់​ទាំង ៥ កន្លែង​នៅក្នុង​ខេត្តក្រចេះ ត្រូវបាន​បង្កើតឡើង​នៅចុងឆ្នាំ១៩៩៩។

 

រមណីយដ្ឋាន​ធម្មជាតិ​នេះ ជាគោលដៅ​ទេសចរណ៍​ដ៏​មានប្រជាប្រិយភាព​មួយ សម្រាប់​ទទួល​ភ្ញៀវទេស​ចរ​ជាតិ​ ភ្ញៀវទេសចរ​អន្តរជាតិ និង អ្នកវិទ្យាសាស្ត្រ​សិក្សា​ស្រាវជ្រាវ ដែលចូលចិត្ត​ទៅកាន់​ទីនោះ​ដើម្បី​ទស្សនា​និងធ្វើការ​​សិក្សា​ពីផ្សោត​ទន្លេ​មេគង្គ ដែលជា​ថនិកសត្វ​ដ៏កម្រ​នៅសេសសល់​តិចតួច​នៅលើ​ពិភពលោក។

ភ្ញៀវទេសចរ​អាចជួលទូកឬកាណូត ដើម្បី​ជិះទស្សនា​សត្វផ្សោតដែលតែងតែបង្ហាញខ្លួន​នៅលើផ្ទៃទឹក ជាពិសេស​​គឺនៅពេល​ព្រឹកព្រលឹមនិងពេលល្ងាច ដែលជា​ទស្សនីយភាព​ដ៏ស្រស់ស្អាត​គួរឱ្យ​គយគន់។

រមណីយដ្ឋាន​អន្លង់​ផ្សោត មានចម្ងាយ ១៥ គីឡូម៉ែត្រ តាមផ្លូវ​ខេត្តលេខ៣៧៧ ខាងជើង​ទីរួមខេត្តក្រចេះ ស្ថិតនៅ​ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕

你可能还喜欢

评论被关闭。