កម្ពុជា-អារ៉ាប៊ីសាអូឌីតចុះ MOU ជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

កម្ពុជា​និងអារ៉ាប៊ីសាអូឌីត​បានចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា (MOU) ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​នៃប្រទេស​ទាំងពីរ។

ការចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា ស្តីពី​ការជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និងអារ៉ាប៊ីសាអូឌីត ធ្វើឡើង​កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង​រីយ៉ាដ នាអំឡុងពេល​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កំពុង​បំពេញ​ទស្សនកិច្ច​នៅអារ៉ាប៊ីសាអូឌីត ដោយមានលោកស្រី ចម និម្មល និងលោកបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងជា​ប្រធាន​អាជ្ញាធរ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​​អារ៉ាប៊ីសាអូឌីតជាហត្ថលេខី។

អនុស្សរណៈ​នៃការ​យោគយល់​គ្នានេះ បង្កើតឡើង​ក្នុងគោលបំណង​ពង្រឹង និងជំរុញ​ការធ្វើ​ពិពិធកម្ម​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម ព្រមទាំង​ដើម្បី​សម្រួល​និងស្វែងរក​កាលានុវត្តភាព​ថ្មីៗ ក្នុងការ​ធ្វើពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ៕

你可能还喜欢

评论被关闭。