សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជាអធិបតីពិធីអបអរខួប ១០ ឆ្នាំនៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស
នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមសំណេះសំណាលនិងអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។
ថ្លែងក្នុងពិធីអបអរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អភិក្រមនិងគោលការណ៍ការងាររបស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺផ្អែកលើមូលដ្ឋាននៃការសាមគ្គីឯកភាពជាតិ និងប្រកាន់ខ្ជាប់នូវសច្ចភាព ទាំងនេះគឺជាកត្តាជោគជ័យរបស់យើងក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។
ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០ នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ ០០០ នាក់ ដែលមានត្រឹមតែ ៦ ប្រទេស ពេលនេះកើនដល់ជាង ១៦ ម៉ឺននាក់លើប្រទេសចំនួន ២០។
គោលដៅចម្បងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺឈរលើឆន្ទៈនិងមនសិកាក្នុងការចេញទៅផ្សព្វផ្សាយការពិតនិងសមិទ្ធផលរបស់កម្ពុជា ជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារនិងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាកនិងមានតម្រូវការផ្សេងៗ៕
评论被关闭。