ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី ១៨ នៅខេត្តសៀមរាប

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នឹងរៀបចំ “ពិព័រណ៍​ផលិតផល​ខ្មែរនិង​បន្លែ​ផ្លែឈើ” លើកទី ១៨ នៅបរិវេណ​សួនហាត់ប្រាណ​មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមមូលបទ “បង្កើន​តម្លៃបន្ថែម​នៃអាជីវកម្ម​បន្លែ​ផ្លែឈើ”។

ក្រសួង​ពាណិជ្ជកម្ម​បានឱ្យដឹងថា “ពិព័រណ៍​ផលិតផល​ខ្មែរនិង​បន្លែ​ផ្លែឈើ” លើកទី ១៨ នេះ គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​កសិករ អាជីវករ និង សហគ្រិន ដើម្បី​ផ្សព្វផ្សាយ​ផលិតផល និងស្វែងរក​ឱកាស​ធ្វើអាជីវកម្ម​ថ្មីនិង​កិច្ចសហការ​ពាណិជ្ជកម្ម។

ក្រសួង​ពាណិជ្ជកម្ម​បានអំពាវនាវ​ដល់អាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍​កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះ​បន្លែ​ផ្លែឈើ និង បងប្អូន​ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ជាពិសេស​ប្រជាពលរដ្ឋ​ដែលរស់នៅ​ខេត្តសៀមរាបស្រាប់ ចូលរួម​កម្មវិធី​ “ពិព័រណ៍​ផលិតផល​ខ្មែរនិង​បន្លែ​ផ្លែឈើ” លើកទី ១៨ នេះ​ឱ្យបានច្រើន​កុះករ និងស្វែងរក​ឱកាស​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​៕

你可能还喜欢

评论被关闭。