សម្តេចតេជោ ហ៊ុន សែន ប្រកាសថាខ្លួនឆ្លងកូវីដ-១៩
នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រកាសថា សម្តេចបានឆ្លងកូវីដ-១៩ បន្ទាប់ពីក្អកនិងហៀរសំបោរមួយយប់មួយថ្ងៃ។
សម្តេចតេជោបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ “ដើម្បីជៀសវាងការភាន់ច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែក និងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨ កុម្ភៈ ២០២៥ ខាងមុខ។ ខ្ញុំសូមជម្រាបថា ពេលនេះខ្ញុំមានកូវីដ-១៩ហើយ បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ”។
ទន្ទឹមនឹងនេះ សម្តេចតេជោបានដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះជំងឺកូវីដមិនទាន់ទៅណាឆ្ងាយនៅឡើយទេ៕
评论被关闭。