ព្រះមហាក្សត្រនិងព្រះមហាក្សត្រីកម្ពុជា យាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
ក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលបន្ទុកជាប្រមុខរដ្ឋស្តីទីកម្ពុជា។
ព្រះមហាក្សត្រនិងព្រះមហាក្សត្រីកម្ពុជា តែងតែយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងជាទៀងទាត់ក្នុងរយៈពេល ៦ ខែម្ដង តាមការយាងរបស់ក្រុមគ្រូពេទ្យប្រទេសចិន៕