លោក ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន ស៊ុន អ៊ុយតុង

នាព្រឹក​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ុន អ៊ុយតុង (Sun Weidong) អនុរដ្ឋមន្រ្តី​ការបរទេស​នៃសាធារណរដ្ឋ​ប្រជាមានិតចិន នៅទីស្តីការ​ក្រសួងការបរទេស រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប ភាគីទាំងពីរ​បានសម្តែង​នូវការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃទំនាក់​ទំនង​មិត្តភាព​ដែកថែប និងកិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​លើគ្រប់វិស័យ។

ភាគី​ទាំងពីរ​ក៏បានប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ តាមរយៈ​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ​ឱ្យកាន់តែ​ស៊ីជម្រៅ សំដៅ​កសាង​សហគមន៍​វាសនារួម​កម្ពុជា-ចិន ក្នុងយុគសម័យ​ថ្មី ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់៕

你可能还喜欢