ក្រសួងព័ត៌មាននាំយកថវិកា ម៉ារ៉ាតុងដើម្បីមនុស្សធម៌ ចំនួន ១០០ លានរៀលប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នាព្រឹក​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រសួង​ព័ត៌មាន​តាមរយៈ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន បាននាំយក​ថវិកា ១០០ លាន​រៀលដែលប្រមូល​បានពី​ការរៀបចំ​ព្រឹត្តិការណ៍​រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» កាលពីព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ប្រគល់ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុងការគាំទ្រ​ផ្នែកសុខុមាលភាព​កុមារ​និងទារក។

ពិធី​ប្រគល់​ថវិកានេះ​ដឹកនាំ​ដោយលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និងអភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ ក្រសួង​ព័ត៌មាន។ ពិធី​ប្រគល់​និងទទួល​ថវិកា​មនុស្សធម៌​នេះ បានធ្វើឡើង​នៅមន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ។

ព្រឹត្តិការណ៍​រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ត្រូវបាន​ផ្តួចផ្តើម​ឡើងដោយលោក នេត្រ ភក្ត្រា បានប្រព្រឹត្ត​ឡើងនៅក្នុង​បរិវេណបុរី ប៉េង ហួត បឹងស្នោ ដោយប្រមូលបាន​ថវិកា​ចំនួន ១០០ លានរៀល (ប្រមាណ ២,៥ ម៉ឺនដុល្លារអាម៉េរិក) សម្រាប់​ប្រគល់ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​សុខុមាលភាព​ទារក​និងកុមារ​នៅកម្ពុជា៕

你可能还喜欢