ភាពអស្ចារ្យនៃសមរាត្រីអង្គរ បានទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍​ដែលព្រះអាទិត្យ​រះចំ​កំពូល​កណ្តាល​ប្រាសាទ​អង្គរវត្ត​ បង្កើត​បានជា​ផ្ទាំងទស្សនីយភាព​ដ៏ស្រស់ស្អាត ​​និងអស្ចារ្យ​របស់​ដូនតាខ្មែរ ដែល​បន្សល់​ទុកដល់​មនុស្សជាតិ​បានឃើញ​ និងយល់​អំពី​ជំនឿ​ ​និងវិទ្យាសាស្ត្រពិត​ បង្កើត​បាននូវ​ភាពទាក់ទាញ​ដល់អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​មកទស្សនា និងផ្តិតយក​អនុស្សាវរីយ៍​ព្រះអាទិត្យ​រះចំកំពូល​ប្រាសាទ​ព្រះបរមវិស្ណុលោក​ឬប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រឹត្តិការណ៍​សមរាត្រី​កើតមានឡើង​ចំនួន ២ ដង​ក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពី​ថ្ងៃទី២០-២២ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពី​ថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕

你可能还喜欢