ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធី បដិសណ្ឋារកិច្ចផ្លូវការ ជូនឯកឧត្តមប្រធានាធិបតីចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីព្រះរាជពិធីបដិសណ្ឋារកិច្ចផ្លូវការជូនឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។




