ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋ​អាម៉េរិក ៖ របាយការណ៍​របស់​អា​ម៉េ​រិ​ក​អំពី​វីរុស​កូ​រ៉ូ​ណា មិនអាច​ជឿទុកចិត្ត​បាន​

ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ទី​២៧​សីហា​ថា របាយការណ៍​របស់​ស​ហគ​មន៍​ចារកម្ម​អាម៉េរិក​អំពី​ប្រភពដើម​នៃ​ជំងឺ​កូ​វីដ​១៩ គឺ”​មិន​គួរឱ្យ​ជឿទុក​ចិត្ត​បែប​វិទ្យាសាស្ត្រ​បាន​នោះឡើយ​” ហើយ​ការអះអាង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ថាប្រទេស​ចិន​ខ្វះ​តម្លាភាព​គឺ​គ្រាន់តែ​ជា​លេស​នយោបាយ​និង​ការ​ម៉ាក់​ងាយ​ប៉ុណ្ណោះ​។​នេះបើយោងតាមវ៉េបសាយរបស់ចិនឈ្មោះ Weixin។

​របាយការណ៍​សង្ខេប​ចំនួន​ពីរ​ទំព័រ​របស់​ការិយាល័យ​នាយក​នៃ​ទីភ្នាក់ងារ​ចារកម្ម​ជាតិ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ មិនបាន​ច្រានចោល​នូវ​ប្រភព​នៃ​កូ​វីដ​១៩​ដែល​កើតឡើង​ទាំង​បែប​ធម្មជាតិ​និង​កើតឡើង​ដោយ​ឧ​ប​ទ្ទេវ​ហេតុ​ពី​មន្ទីរពិសោធន៍ ប៉ុន្តែ​របាយការណ៍​អះអាងថា ចិន “​បន្ត​រារាំង​ការស៊ើបអង្កេត​របស់​សាកលលោក ដោយ​ជំទាស់​មិន​ព្រម​ចែករំលែក​ព័ត៌មាន​និង​បន្ទោស​ប្រទេស​ដទៃ​”​។​

​ទន្ទឹមនឹងនេះ សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​សេត​វិមាន​អាម៉េរិក​ក៏បាន​អះអាង​ដែរ​ថា ចិន​ព្យាយាម​រារាំង​ការស៊ើបអង្កេត​របស់​អន្តរជាតិ​និង​បាន​ច្រានចោល​ការអំពាវនាវ​ឱ្យមាន​តម្លាភាព​។ សេចក្ដីថ្លែងការណ៍​នោះ​ជំរុញ​ដៃគូ​របស់​អាម៉េរិក​ឱ្យ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​។​

​គេហទំព័រ Weixinបានឱ្យដឹងទៀតថាស្ថានទូត​ចិន​បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា “​ភាគី​ចិន​បង្ហាញ​ការប្រឆាំង​យ៉ាង​មុតមាំ​និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ករណីនេះ​”​។ ​ស្ថានទូត​ចិន​បាន​កត់សម្គាល់ថា ការតាមរក​ប្រភព​ជំងឺ​កូ​វីដ​គឺជា​រឿង​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ​, វា​គួរតែ​ទុកឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្វើការ មិនមាន​ទុកឱ្យ​អ្នកជំនាញ​ចារកម្ម​នោះទេ​។​

​ស្ថានទូត​ចិន​បាន​បន្ត​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ទៀតថា គេ​មិនដែល​ឃើញ​ខ្វះ​នូវ​ស្នាដៃ​ណាមួយ​ពី​សំណាក់​សហគមន៍​ចារកម្ម​អាម៉េរិក​នោះឡើយ ដូចជា​ការ​ប្រ​ប្រាស់​បំពង់​ម្សៅ​បោកគក់​ដើម្បី​ចោទប្រកាន់​ប្រទេស​អ៊ីរ៉ាក់​អំពី​ការកាន់កាប់​អាវុធ​ប្រល័យ​លោក ឬក៏​ប្រឌិត​វីដេអូ​ក្រុម “​មួ​កស​” ដើម្បី​ធ្វើជា​ភស្តុតាង​ដើម្បី​វាយប្រហារ​ដោយ​អាវុធ​គីមី​លើ​ប្រទេស​ស៊ី​រី​។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា​៖ “​ឥឡូវនេះ ភាគី​សហរដ្ឋ​អាម៉េរិក​កំពុង​ប្រើប្រាស់​ល្បិច​ចាស់​របស់ខ្លួន​ម្ដងទៀត​។ ដោយ​មិន​អើពើ​ចំពោះ​របាយការណ៍​ចេញ​ដោយ​បេសកកម្ម​រួម​របស់ WHO និង​ចិន អាម៉េរិក​បែរជា​ជ្រើសរើស​ឱ្យ​សហគមន៍​ចារកម្ម​របស់ខ្លួន​ចេញ​នូវ​របាយការណ៍​ទៅវិញ​។ ទូត​ចិន​បន្តទៀតថា តើ​ការធ្វើ​បែបនេះ​អាច​ចាត់ទុកជា​មូលដ្ឋាន​បែប​វិទ្យាសាស្ត្រ​និង​ការស្រាវជ្រាវ​ប្រភព​មេរោគ​កូ​រ៉ូ​ណា​ដែល​គួរឱ្យ​ទុកចិត្តបាន​ដែរឬទេ​?”​។​

ប្រភពដដែលបានឱ្យដឹងថា៖​ស្ថានទូត​ចិន​បាន​ថ្លែងថា ការអះអាង​ដែលថា​ចិន​ខ្វះ​តម្លាភាព​គឺ​គ្រាន់តែ​ជា​លេស​នយោបាយ​របស់​អាម៉េរិក​និង​ជា​យុទ្ធនាការ​មាក់ងាយ​ចិន ព្រោះថា​ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​មក ចិន​បានបង្ហាញ​ឥរិយាបថ​បើកទូលាយ តម្លាភាពនិង​ទទួលខុសត្រូវ​៕Ph

ប្រភព៖ https://mp.weixin.qq.com/s/TxxqoZBlgSF9HoFoJ4Ex6Q​

你可能还喜欢

评论被关闭。