សមាគមនិកាយចិន ទៀជីវ កម្ពុជាផ្តល់ក្តីស្រឡាញ់ដល់គ្រូបង្រៀននាឱកាសបុណ្យសែនព្រះខែ

ក្នុងឱកាសបុណ្យសែនព្រះខែប្រពៃណីចិនខិតជិតមកដល់ សមាគមនិកាយចិន ទៀជីវ កម្ពុជានិងក្រុមការងារយុវជនបានផ្តល់នូវក្តីស្រឡាញ់ជូនដល់លោកគ្រូ អ្នកគ្រូទាំងអស់នៃសាលារៀន ទួនហ្វា តាមរយៈការចុះសួរសុខទុក្ខនិងចែកជូនកាដូជានំព្រះខែដ៏ស្រស់ស្អាតនិងឈ្ងុយឆ្ងាញ់។

ការចែករំលែកក្តីស្រឡាញ់បែបនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ គ្រប់ពេលដែលមានកម្មវិធីឬបុណ្យពិសេសៗ សមាគមនិកាយចិន ទៀជីវ កម្ពុជានិងក្រុមការងារពាក់ព័ន្ធតែងតែចុះសួរសុខទុក្ខ សំណេះសំណាល និង ចែករំលែកក្តីស្រឡាញ់ជូនដល់លោកគ្រូ អ្នកគ្រូទាំងអស់នៃសាលារៀន ទួនហ្វា ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សដោយយកចិត្តទុកដាក់ ដើម្បីជំរុញវិស័យអប់រំភាសាចិនឱ្យមានការអភិវឌ្ឍនិងរីកចម្រើនប្រកបដោយចីរភាព។

លោកគ្រូ អ្នកគ្រូទាំងអស់មានចិត្តសោមនស្សរីករាយយ៉ាងខ្លាំង ហើយប្តេជ្ញាថានឹងបន្តស្មារតីយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍការអប់រំភាសាចិន ខិតខំបណ្តុះបណ្តាលធនធានមនុស្សពីរភាសា ខ្មែរ-ចិន ឱ្យបានកាន់តែច្រើននិងប្រកបដោយគុណភាព ដើម្បីជាប្រយោជន៍ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ និងចូលរួមជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែល្អប្រសើរ។

បុណ្យសែនព្រះខែឆ្នាំ២០២៤នេះនឹងប្រារព្ធឡើងនៅថ្ងៃទី១៧ ខែកញ្ញា (ត្រូវនឹងថ្ងៃទី១៥ ខែ៨ នៃចន្ទគតិ) ស្អែកនេះ សមាគមចិននៅកម្ពុជាជាច្រើនបានធ្វើពិធីអបអរសាទរជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា៕

你可能还喜欢

评论被关闭。