លោកស្រី ជា សិរី ចែករំលែកទស្សនទាន ស្តីពីអន្តរកាលហិរញ្ញវត្ថុក្នុងការត្រួតពិនិត្យធនាគារ
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានចូលរួមចែករំលែកទស្សនទានក្នុងកិច្ចពិភាក្សាស្តីពី “អន្តរកាលហិរញ្ញវត្ថុក្នុងការត្រួតពិនិត្យធនាគារ” ក្នុងវេទិកានិយ័តករហិរញ្ញវត្ថុកម្រិតខ្ពស់ប្រចាំតំបន់អាស៊ីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
វេទិកានេះត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាលជប៉ុននិងមានការចូលរួមពីវិនិយោគិនបរទេស ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងមូលធនអន្តរជាតិធំៗ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនទានលើប្រធានបទជាច្រើន។
លោកស្រី ជា សិរី បានលើកឡើងថា អន្តរកាលហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឆ្ពោះទៅរកប្រតិបត្តិការប្រកបដោយនិរន្តរភាព សំដៅធានាបានប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពធន់និងមានយន្តការត្រៀមរួចជាស្រេចដើម្បីសម្របខ្លួននិងទប់ទល់នឹងភាពមិនច្បាស់លាស់នៃអនាគត៕
评论被关闭。