រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

នារាត្រី​ថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤  រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រារព្ធ​ពិធី​សំពះព្រះខែ ​និង​អកអំបុក​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ ក្រោមអធិបតីភាព​របស់​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោជំទាវ។

នៅក្នុង​ពិធី​នេះផងដែរ ក៏មាន​មន្រ្តី​រាជការ​រដ្ឋបាល​រាជធានី​ និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​​កុះករ​។

គួររម្លឹកថា ពិធី​សំពះព្រះខែ និងអកអំបុកត្រូវបាន​ធ្វើឡើង​នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។ ដោយនៅថ្ងៃទី២ នេះ ក្រោយបញ្ចប់​ការបណ្ដែតប្រទីប​ នៅវេលា​ម៉ោង ៩ យប់ នឹងមានការ​រៀបចំ​កិច្ចពិធី​អកអំបុក រហូត​ដល់វេលាម៉ោង ១២ រំលងអាធ្រាត្រ​ជាកិច្ច​សំពះព្រះខែ ពលរដ្ឋ​​ជាច្រើន​រយនាក់​នឹងដើរជាមួយ ​នឹងចង្កៀងគោម​ចម្រុះពណ៌​របស់ពួកគេ ដើម្បី​បង្អួត​គ្នា ក្រោមពន្លឺព្រះច័ន្ទ​ពេញវង់​ដ៏ស្រស់ស្អាត៕

你可能还喜欢

评论被关闭。