កម្ពុជារកចំណូលបានជាង ៩០ លានដុល្លារពីវិស័យរ៉ែនៅឆ្នាំ២០២៤
វិស័យរ៉ែកម្ពុជាបានចូលរួមវិភាគទានជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជាង ៩០ លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ កើនឡើង១៧០% បើធៀបនឹងឆ្នាំ២០២៣។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា តាមការប៉ាន់ស្មាន ចំណូលសារពើរពន្ធនៃអាជីវកម្មរ៉ែមាសទទួលបានប្រមាណ ៣១ លានដុល្លារ សម្រាប់ឆ្នាំ២០២៤។ ដោយឡែក ចំណូលពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទនឹងអាចកើនដល់ប្រមាណ ៦១ លានដុល្លារនៅឆ្នាំ២០២៤។
លោកបន្ថែមថា ក្រសួងរ៉ែនិងថាមពលបានផ្ដោតការយកចិត្តទុកដាក់បន្ថែមលើការធ្វើឱ្យមានតុល្យភាពជាងមុន ក្នុងការអភិវឌ្ឍវិស័យរ៉ែនិងធនធានធម្មជាតិ។
ក្រសួងរ៉ែនិងថាមពលបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ រយៈពេល ២ ថ្ងៃ គឺថ្ងៃទី២០ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និតបាតនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤៕
评论被关闭。