ពិធីសម្ពោធការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ

(ភ្នំពេញ)នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពិធីសម្ពោធការិយាល័យបកប្រែ ផលិតភាពយន្ត ភាពយន្តភាគនៃស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីបានប្រារព្ធឡើងដោយជោគជ័យនៅរាជធានីភ្នំពេញនៃ ប្រទេស កម្ពុជាក្រោមអធិបតីភាពលោកស្រី ឆឹនអ៊ីជៀ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃតំបន់ស្វយ័តជនជាតិជួងក្វាងស៊ីនៃប្រទេសចិននិង ឯកឧត្តម ទន់ សារ៉ាតរដ្ឋលេខាធិការក្រសួងព័ត៌មាន។

ក្នុងឆ្នាំ២០១៤ ស្ថានីយវិទ្យុនិងទូរទស្សន៍ក្វាងស៊ីនិងទូរទស្សន៍ជាតិកម្ពុជា បានសហការគ្នាដាក់ដំណើរការកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដំបូងគេនៅក្នុងវិស័យវិទ្យុនិងទូរទស្សន៍។១០ឆ្នាំមកនេះ មានខ្សែភាពយន្តភាគចិន និងគំនូរជីវចលប្រកបដោយគុណភាពខ្ពស់ ប្រមាណ២៥០០ភាគ បានចូលមកបម្រើជាចំណីអារម្មណ៍ ដល់ទស្សនិកជនកម្ពុជារាប់លាននាក់ហើយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និងយ៉ាងទូលំទូលាយរបស់មន្ត្រីរដ្ឋាភិបាល និងប្រជាជននៅប្រទេសកម្ពុជា។
ការិយាល័យនេះ នឹងបន្តពង្រីកនិងពង្រឹងនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិរបស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពនិងវិសាលភាពនៃកម្មវិធីផ្សាយ “នាទីខ្សែភាពយន្តភាគចិន” ដែលជាការបង្កើតនិងដំណើរការរួមគ្នា ដោយវិទ្យុនិងទូរទស្សន៍ក្វាងស៊ី និងទូរទស្សន៍ជាតិកម្ពុជា។

ការិយាល័យនេះមានសម្ភារៈថតសំឡេងនិងបកប្រែកម្រិតខ្ពស់និងទំនើម ហើយ បាន បង្កើត ក្រុម ជំនាញ ដែល មានបុគ្គលិក ចំនួន 20 នាក់ រួម ទាំង អ្នក បក ប្រែ ការ ដាក់ សំឡេង និង អ្នក ជំនាញ បច្ចេកទេស។និងក្រុមជំនាញដែលមានបុគ្គលិក២០រូប រួមទាំងអ្នកបកប្រែអ្នកបញ្ចូលសំឡេងនិងអ្នកជំនាញបច្ចេកទេស។ការិយាល័យនេះមានសមត្ថភាពផលិត បកប្រែ និងបញ្ចូលសំឡេង ប្រហែល ៣០០ម៉ោងក្នុងមួយឆ្នាំ ស្នាដៃផ្សេងៗ ដែលត្រូវបានផលិត បកប្រែ និងបញ្ចូលសំឡេងគឺរួមមានទាំងខ្សែភាពយន្ត ខ្សែភាពយន្តភាគភាពយន្តឯកសារ គំនូរជីវចល ល្ខោននិយាយពាណិជ្ជកម្មផ្សព្វផ្សាយអប់រំ និងមាតិកាផ្សេងៗជាច្រើនទៀត។

ក្នុង ពិធីសម្ពោធនេះ គម្រោង បកប្រែ ជា ភាសា ខ្មែរ នៃ ភាពយន្ត ឯកសារ « ទន្លេ លី ជាំង » ក៏ ត្រូវ បាន ដាក់ ឱ្យ ដំណើរការ ផង ដែរ។

你可能还喜欢

评论被关闭。