ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៤ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” ប្រារព្ធធ្វើនៅរាជធានីភ្នំពេញ

ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ “យុគសម័យថ្មី​នៃពាណិជ្ជកម្ម” បានធ្វើពិធី​​បើក​ជាផ្លូវការ​នាព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាព​​ដ៏​ខ្ពង់ខ្ពស់​​របស់​​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា និង​វត្ត​មាន​​របស់​​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជកម្ម​កម្ពុជា។

ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជា (CTE) ជាព្រឹត្តិការណ៍​​ពិព័រណ៍​​ដ៏​ធំ​មួយ​​ប្រចាំ​ឆ្នាំ២០២៤ ធ្វើឡើង​​ក្នុង​គោល​បំណង​​តាំង​បង្ហាញ​​ផលិតផល​ដែល​មាន​​គុណ​ភាព​ខ្ពស់​​របស់​​កម្ពុជា ទំនិញ​​នាំចេញ-​នាំចូល​​សំខាន់ៗ និង​​សេវា​កម្ម​ដែល​មាន​​លក្ខណៈ​​ពិសេស​​របស់​​បណ្តា​​អ្នក​ផ្គត់ផ្គង់​​ជុំវិញ​​ពិភពលោក។

បេសកកម្ម​ចម្បង​របស់ CTE គឺ​ជំរុញ​​សកម្មភាព​​ពាណិជ្ជក​ម្ម​​កម្ពុជា និងធ្វើ​ឱ្យ​កាន់​តែ​​ប្រសើរ​​ឡើង​​នូវ​បរិយាកាស​​ធុរកិច្ច ​និង​វិនិយោគ ព្រម​ទាំង​​ជំរុញ​​ការ​នាំចេញ-​នាំចូល ​និង​ការ​ផ្សារ​ភ្ជាប់​​ទំនាក់​​ទំនង​​ពាណិជ្ជកម្ម​រវាង​​អ្នក​តាំង​​ពិព័រណ៍​​ក្នុង​ស្រុក ​និង​អន្តរជាតិ អ្នកទស្សនា​​ពិព័រណ៍​ និង​អ្នក​ចូល​រួម​​ពិព័រណ៍។

នៅក្នុង​ពិព័រណ៍នេះ ក្រៅពី​មានការ​តាំង​បង្ហាញ​​ផលិតផល​ និង​សេវាកម្ម​​ដ៏សម្បូរបែប ក៏ជា​​វេទិ​កា​​សម្រាប់​​ពង្រឹង​​ទំនាក់​​ទំនង​​ពាណិជ្ជ​កម្ម​​រវាង​​កម្ពុជា​​ជាមួយ​​ទីផ្សារ​​សកល ផលិត​ផល​​របស់​​ដៃ​គូ​​អន្តរ​ជាតិ​​របស់​​កម្ពុជា​ផងដែរ។

ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ ធ្វើ​ឡើង​​រយៈពេល ៤ ថ្ងៃ គឺចាប់ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរី​ប៉េងហួតបឹងស្នោ រាជធានី​ភ្នំពេញ៕

你可能还喜欢

评论被关闭。