ក្រសួងមហាផ្ទៃកម្ពុជាពង្រឹងសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន លើការអភិវឌ្ឍស្តង់ដាសុវត្ថិភាព
កាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន ៦ ពាក់ព័ន្ធនឹងការអភិវឌ្ឍស្ដង់ដាសុវត្ថិភាពទីក្រុង នៅទីក្រុងស៊ឺជាជួង (Shi Jia Zhuang) ខេត្តហឺប៉ី (Hebei) ប្រទេសចិន។
គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាដឹកនាំដោយលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្រុមហ៊ុនសហគ្រាសចំនួន ៦ ដែលគណៈប្រតិភូក្រសួងមហាផ្ទៃជួបពិភាក្សាការងារជាមួយ រួមមាន៖ ក្រុមប្រឹក្សាអន្តរជាតិចិនសម្រាប់ការលើកកម្ពស់សាជីវកម្មពហុជាតិ ក្រុមហ៊ុន Hebei Guodun Security Services Group Co., Ltd. ក្រុមហ៊ុន Shanghai Forward Digital Technology Co.,Ltd. ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ក្រុមហ៊ុន Hebei Zezong Human Resources Service Co.,Ltd និង ក្រុមហ៊ុន ALLGRAND GROUP។
ប្រធានបទសំខាន់ៗដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនេះ គឺផ្ដោតទៅលើការអភិវឌ្ឍស្តង់ដាសុវត្ថិភាព ការណែនាំអំពីសុវត្ថិភាពឆ្លាតវៃ ការបណ្តុះបណ្តាលសុវត្ថិភាពវេទិកាគ្រប់គ្រង ការអភិវឌ្ឍឧស្សាហកម្មក្នុងយុគសម័យឌីជីថលនិងបញ្ញា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យថ្មីនៃការលើកកម្ពស់ផលិតភាពគុណភាពថ្មី របៀបបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដោយផ្តោតលើសហគ្រាសឌីជីថលនិងសេវាកម្ម IT និង យុទ្ធសាស្ត្រអនុវត្តសម្រាប់ស្វ័យប្រវត្តិកម្ម ភាពវៃឆ្លាតទិន្នន័យ ព្រមទាំងសេណារីយ៉ូភាពវៃឆ្លាត៕
评论被关闭。