កម្ពុជាប្រារព្ធការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរទិវាសន្តិភាព

ការប្រកួត​កីឡា​វាយកូនគោល​ពានរង្វាន់​សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ បានធ្វើពិធីបិទ​ជាផ្លូវការនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលាន​កីឡា​វាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

ការប្រកួត​កីឡា​វាយកូនគោល​នេះ ធ្វើឡើង​រយៈពេល ២ ថ្ងៃ គឺចាប់ពី​ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍​នេះរៀបចំ​ឡើងក្នុងគោលបំណង​ចូលរួម​អបអរសាទរ “ទិវា​សន្តិភាព​នៅកម្ពុជា” (២៩ ធ្នូ) ដែលជា​ថ្ងៃបុណ្យជាតិ​ផ្លូវការ​មួយនៅ​កម្ពុជា ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បំណង​ប្រាថ្នា​ដ៏ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺការ​ស្រឡាញ់​សន្តិភាព ស្អប់ខ្ពើម​សង្គ្រាម។ នេះក៏ជា​ការរម្លឹក​ដល់ការ​សម្រេច​បាននូវ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង និងការ​កសាង​បាននូវ​សន្តិភាព​និងឯកភាពជាតិ​ពេញលេញ​នៅកម្ពុជា ដោយនយោបាយ “​ឈ្នះ ឈ្នះ” កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេស ជាការ​រម្លឹក​ដឹងគុណ​និងចងចាំ​ជាប់ជានិច្ច​នូវគំរូ​វីរភាព​ដ៏អង់អាច​ក្លាហាន និងការ​ធ្វើពលិកម្ម​គ្រប់បែបយ៉ាង​របស់​វីរបុរស​និងវីរនារី​ស្នេហាជាតិ​របស់​កម្ពុជា។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូនគោលនេះ ក៏ជា​ការចូលរួម​ចំណែក​បំផុស​នូវយុទ្ធនាការ​ “ប្រជាពលរដ្ឋ​ម្នាក់ចេះលេង​កីឡា​មួយប្រភេទ” របស់​រាជរដ្ឋាភិបាល​កម្ពុជា និងចូលរួម​លើកកម្ពស់​បំផុស​វិស័យ​កីឡា​វាយកូនគោល​នៅកម្ពុជា​ឱកាន់តែ​រីកចម្រើន​ផងដែរ៕

你可能还喜欢

评论被关闭。