សម្តេច ហ៊ុន សែន សម្តេច ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធាន ប្រធានកិត្តិយសគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (គ.ជ.ប.ក.) (NATIONAL PARALYMPIC COMMITTEE OF CAMBODIA : NPCC) ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
គ.ជ.ប.ក. មានសមាសភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាប្រធានកិត្តិយស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាប្រធាន និងអនុប្រធានចំនួន ៧ រូប រួមមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី (អនុប្រធានអចិន្ត្រៃយ៍) និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសមាជិកជាច្រើនរូបទៀត។
គ.ជ.ប.ក. ជាយន្តការដឹកនាំ សម្របសម្រួល និង អនុវត្តសកម្មភាពកីឡាជនពិការទាំងថ្នាក់ជាតិនិងអន្តរជាតិ៕
评论被关闭。