រមណីយដ្ឋានអន្លង់ផ្សោតជាគោលដៅទេសចរណ៍សំខាន់ មួយក្នុងទឹកដីខេត្តក្រចេះ
រមណីយដ្ឋានអន្លង់ផ្សោត គឺជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង ៥ កន្លែងនៅក្នុងខេត្តក្រចេះ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩។
រមណីយដ្ឋានធម្មជាតិនេះ ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ សម្រាប់ទទួលភ្ញៀវទេសចរជាតិ ភ្ញៀវទេសចរអន្តរជាតិ និង អ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះដើម្បីទស្សនានិងធ្វើការសិក្សាពីផ្សោតទន្លេមេគង្គ ដែលជាថនិកសត្វដ៏កម្រនៅសេសសល់តិចតួចនៅលើពិភពលោក។
ភ្ញៀវទេសចរអាចជួលទូកឬកាណូត ដើម្បីជិះទស្សនាសត្វផ្សោតដែលតែងតែបង្ហាញខ្លួននៅលើផ្ទៃទឹក ជាពិសេសគឺនៅពេលព្រឹកព្រលឹមនិងពេលល្ងាច ដែលជាទស្សនីយភាពដ៏ស្រស់ស្អាតគួរឱ្យគយគន់។
រមណីយដ្ឋានអន្លង់ផ្សោត មានចម្ងាយ ១៥ គីឡូម៉ែត្រ តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្តក្រចេះ ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕
评论被关闭。