រាជរដ្ឋាភិបាលចាប់ផ្តើមសាងសង់គម្រោង ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមសាងសង់គម្រោងប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោមតាមបណ្តោយស្ទឹងសែន ដែលបច្ចុប្បន្ននេះសម្រេចបានប្រមាណ ១០% ហើយ។
គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០%។ គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន ៥ នៃខេត្តកំពង់ធំ រួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និង ស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣០ ម៉ឺនហិកតា រួមមានដំណាំស្រូវនិងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ការងារសំខាន់ៗនៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមានសំណង់កាត់ស្ទឹងសែនប្រវែង ២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០ កន្លែង ស្តារស្ទឹងស្លាប់ប្រវែង ២៥ គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែនប្រវែង ៣០ គីឡូម៉ែត្រ និង រៀបថ្មជើងទេរច្រាំងស្ទឹងប្រវែង ៥ គីឡូម៉ែត្រ៕
评论被关闭。