ព្រះមហាក្សត្រនិងព្រះមហាក្សត្រីកម្ពុជា យាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

នាព្រឹក​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ​ នរោត្តម ​សីហមុនី​ ​ព្រះមហាក្សត្រ​កម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅ​រដ្ឋធានី​ប៉េកាំង​នៃសាធារណរដ្ឋ​ប្រជាមានិតចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព។

ក្នុងឱកាស​អវត្តមាន​របស់​ព្រះអង្គ​នៅក្នុងប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ទទួល​បន្ទុកជា​ប្រមុខរដ្ឋ​ស្តីទី​​កម្ពុជា។

ព្រះមហាក្សត្រនិងព្រះមហាក្សត្រី​​កម្ពុជា ​ តែងតែ​យាងទៅ​ពិនិត្យ​ព្រះរាជសុខភាព​នៅរដ្ឋធានី​ប៉េកាំងជាទៀងទាត់ក្នុងរយៈពេល ៦ ខែម្ដង តាមការ​យាងរបស់​ក្រុមគ្រូពេទ្យ​ប្រទេសចិន៕

你可能还喜欢