លោក ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន ស៊ុន អ៊ុយតុង
នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោក ស៊ុន អ៊ុយតុង (Sun Weidong) អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ភាគីទាំងពីរក៏បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែស៊ីជម្រៅ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់៕